គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប្រទេសបារាំង : ខនហ្វីរេលឧបត្ថម្ភមហោស្រពសប្បាយ

កាលបរិច្ឆេទ: ០៦ មេសា ២០២៣

បន្ទាប់ពីការរៀបចំលើកទីមួយទទួលបានជោគជ័យដោយមានអ្នកចូលរួមជាងមួយពាន់នាក់រួច​មក មហោស្រពសប្បាយនឹងប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីបែបប្រពៃណីពុទ្ធសាសនានៅថ្ងៃទី៣០ មេសាខាងមុខនេះ នៅវត្ត Vincennes។ រៀបចំឡើងដោយក្រុមការងាររបស់ក្រុមហ៊ុន Evaan Market​​ ព្រឹត្តិការណ៍ដ៏គួរឲ្យសប្បាយរីករាយនេះនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ ដោយមានផ្ទាំងទស្សនីយភាព ការបង្ហាញសិល្បៈបុរាណ ពិធីសូត្រមន្ត ការតាំងពិព័រណ៍ ការលក់ម្ហូបអាហារ និងការប្រគំតន្រ្តីជាដើម។ មហោស្រពសប្បាយរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះក៏មានបំណងផ្តល់កិត្តិយសដល់ប្រទេសឡាវ និងថៃ ដែលប្រារព្វពិធីបុណ្យចូលឆ្នាំក្នុងពេលតែមួយដូចកម្ពុជាផងដែរ។

ខណៈពេលដែលវេបសាយ www.confirel.fr បានធ្វើការលក់តាមអនឡាញនូវផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលនៅប្រទេសបារាំង និងនៅអឺរ៉ុបតាំងពីប៉ុន្មានខែមកនេះ ក្រុមហ៊ុនខនហ្វីរេលនឹងធ្វើជាអ្នកឧបត្ថម្ភជាផ្លូវការដល់មហោស្រពសប្បាយ។ តាមរយៈមហោស្រពនេះ ក្រុមហ៊ុន Evaan Market មានបំណងចង់ផ្សារភ្ជាប់ទំនាក់ទំនងរវាងជនជាតិអាស៊ីដែលរស់នៅបរទេសទៅនឹងវប្បធម៌របស់ពួកគេ ព្រមទាំងមានបំណងផ្សព្វផ្សាយចែករម្លែកភាពសម្បូរបែបរបស់អាស៊ីអាគ្នេយ៍ទៅដល់អ្នកទាំងឡាយណាដែលមានចំណាប់អារម្មណ៍ទៅលើប្រទេសនេះ។

ជាក្រុមហ៊ុនដែលបង្កើតឡើងដោយជនជាតិខ្មែរកើតនៅប្រទេសបារាំង​ Evaan Market ក៏មានបំណងចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្សព្វផ្សាយផលិតផលខ្មែរឲ្យគេស្គាល់នៅលើពិភពលោកផងដែរ។

ចំណែកឯក្រុមហ៊ុនខនហ្វីរេលដែលមានឆន្ទៈដូចគ្នានេះតាំងពីកកើតដំបូងកាលពីជាង២០ឆ្នាំមុន ពិតជាពេញចិត្តនឹងចូលរួមធ្វើយ៉ាងណាឲ្យមហោស្រពសប្បាយទទួលបានជោគជ័យ ដោយជួយពំានាំមកនូវរសជាតិហិរ និងផ្អែមស្រទន់ តាមរយៈផលិតផលម៉ាក Kirum និងម៉ាក Thnot។ ក្រុមហ៊ុនខនហ្វីរេលក៏សូមជូនពរឆ្នាំថ្មីសិរីសួស្តីទៅដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសបារាំង និងនៅអឺរ៉ុបផងដែរ។

កម្មវិធីនឹងប្រារព្វទៅនៅថ្ងៃទី៣០ មេសា ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៦ល្ងាច នៅវត្ត Vincennes។ អាសយដ្ឋានផ្ទះលេខ៤០ ផ្លូវ​ la Ceinture du Lac ក្រុងប៉ារីស។

ចូលរួមដោយឥតគិតថ្លៃ ហើយសម្រាប់អ្នកដែលមានការលំបាកក្នុងការបំលាស់ទីក៏អាចចូលរួមដោយគ្មានឧបសគ្គអ្វីឡើយ៕